ចែករំលែក Tweak ផ្សេងៗទៅកាន់មិត្តភក្តិរបស់អ្នកតាមរយៈ Tweak ShareTweak
សម្រាប់ប្រិយមិត្ត ដែលចង់ចែករំលែក Tweak ផ្សេងៗទៅកាន់ មិត្តភក្តិរបស់ លោកអ្នក ឥឡូវនេះ លោកអ្នក អាចប្រើប្រាស់ Tweak ShareTweak ដែលអាចអោយ លោកអ្នក ធ្វើការ ចែករលែក Tweak ដែលលោកអ្នក បានតម្លើង រួចរាល់ ទៅកាន់ មិត្តភក្តិរបស់់ អ្នកបាន។
Tweak មួយនេះវាមានទំហំតូច ហើយដាក់អោយទាញ យកនៅលើ Bigboss ដោយឥត គិតថ្លៃ ក្នុងការ ចែករំលែកវារបៀប Copy តំណរដូចជា ឈ្មោះ Tweak ឈ្មោះអ្នកបង្កើត ឈ្មោះ Source និង ប្រភេទ ហើយ មានតំណរ អោយចុច ទៅកាន់ Cydia តែម្តង ហើយវាមាន ជាការ រៀបរាប់ដ៏ តូចតាចមួយ។ វាមិនមាន អ្វីដែលត្រូវ ប៉ះពាល់ ដល់ Device របស់លោក អ្នកឡើយ ប្រសិនជាអាច ប្រិយមិត្ត គួរតែសាកល្បង តម្លើង Tweak នេះទុកមួយ អាចនៅ ថ្ងៃណាមួយ មិត្តភក្តិរបស់ លោកអ្នក ចង់បាន Tweak ផ្សេងៗ នៅលើ Device របស់លោកអ្នក មិនចាំបាច់ ពិបាកឡើយ គ្រាន់តែ ប្រើប្រាស់ Tweak នេះហើយ ធ្វើការ ផ្ញើទៅកាន់ ពួកគេ តាមរយៈ សារផ្សេងៗ ជាការស្រេច។ តោះសម្រាប់ ប្រិយមិត្ត ដែលចង់តម្លើង សូមធ្វើតាម លំនាំខេមបូ ខាងក្រោម៖
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
វិធីតម្លើង និង របៀបប្រើប្រាស់
- ដោយសារតែ Tweak នេះមាននៅក្នុង Bigboss រួចជាស្រេច លោកអ្នកមិនចាំបាច់ ធ្វើការ Add Source អ្វីឡើយ ប៉ុន្តែសូមធ្វើការ Refresh វាជាមុនសិន
- ក្រោយពេលដែល Refresh Cydia រាល់សូមធ្វើការ ស្វែងរក ShareTweak ហើយធ្វើ ការតម្លើង និង Respring Device របស់លោកអ្នក
- ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែ រលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោក អ្នកឡើងវិញ
- ក្រោយពេលដែលតម្លើង Tweak នេះរួចរាល់ លោកអ្នកអាច ធ្វើការចែក រំលែក រាល់ Tweak ផ្សេងៗទៅកាន់ មនុស្សផ្សេងៗ បានតាមរយៈ Copy តំណរ។
- សូមបញ្ចាក់៖ ប្រិយមិត្តអាចធ្វើការ ចែករំលែកបានចំពោះ Tweak ដែលតម្លើង រួចរាល់ តែប៉ុណ្ណោះ។ ខេមបូ នឹងខិតខំស្វែងរក Tweak ផ្សេងៗ និង ថ្មីៗ ជាច្រើនទៀត ដើម្បីចែកជូន ប្រិយមិត្ត នៅពេល ក្រោយៗទៀត។

0 comments:
Post a Comment