ដំណោះស្រាយ បញ្ហា GPS នៅលើ iOS 8.4
កាលពីម្សិលមួយថ្ងៃ មុននេះ Apple បានបញ្ចេញនូវ iOS 8.4 ជាផ្លូវការហើយ រួមជាមួយនឹង សេវាកម្ម បទចម្រៀងថ្មី ផងដែរគឺ “Apple Music” ។
ទោះជាយ៉ាងក៏ដោយ ក៏វានៅតែមាន បញ្ហាផងដែរ ដោយមានចំនួន អ្នកប្រើប្រាស់ ជាច្រើន បានរាយការណ៍ (Report) ទៅកាន់ Apple អំពីបញ្ហាដែល ពួកគេបាន ជួបប្រទះ ហើយភាគច្រើន នោះគឺទាក់ទង ទៅលើ GPS បន្ទាប់ពួកគេ បានធ្វើការ តម្លើងទៅកាន់ iOS 8.4 តួយ៉ាងគឺ ប្រព័ន្ធ GPS មិនព្រមបិទ ទីតាំងរបស់ពួកគេ ហើយចំណែកឯ Accu នៃទីតាំង ដែលគេ កំពុងស្ថិតនៅ គឺវាមិន ត្រឹមត្រូវ នោះទេ។ តើមិត្តអ្នកអាន ដែលបានតម្លើង ទៅកាន់ iOS 8.4 បានជួប នឹងបញ្ហាដូច ខាងលើនេះ ដែរឬទេ?
ប្រសិនបើ អ្នកកំពុងតែ មានបញ្ហាខាងលើនេះ សូមកុំបារម្ភអី អ្នកអាចអនុវត្ត តាមវិធីសាស្រ្ត ខាងក្រោមបាន៖
វិធីទី 1៖ ធ្វើការ Hard Reset
ដើម្បីធ្វើការ Hard Reset សូមចុច ប៊ូតុង Home និង ប៊ូតុង Power អោយជាប់ (ក្នុងពេល ដំណាលគ្នា) រហូតដល់វា រលត់អេក្រង់ រួចលោតចេញ Logo Apple មកទើប ព្រលែងប៊ូតុង នោះវិញ។
វិធីទី 2៖ ធ្វើការបិទ ហើយបើក Location Services ឡើងវិញ
ប្រសិនបើវិធីសាស្រ្ត ខាងលើមិនមាន ប្រសិទ្ធិភាព ចំពោះលោកអ្នក សូមសាកល្បង វិធីទី២នេះ៖
- សូមចូលទៅកាន់ Settings > Privacy > Location Services > បិទ (Disable) Location Service
- បន្ទាប់មក សូមធ្វើតាមវិធីទី១ ឡើងវិញ។ ក្រោយពីធ្វើតាម វិធីទី១រួច សូមចូល ទៅបើក (Enable) Location Service ឡើងវិញ។ ចំពោះវិធីនេះ គឺមានប្រសិទ្ធិភាព ចំពោះអ្នក ប្រើប្រាស់ មួយចំនួន។
វិធីទី 3៖ ធ្វើការ Reset Network Settings
ប្រសិនបើ វិធីទាំង២ ខាងលើមិន អាចជួយ ដោះស្រាយ អ្នកបានទេ សូមសាកល្បង ព្យាយាមធ្វើការ Reset Network Settings ម្តងវិញ។ សូមអនុវត្ត តាមវិធីខាង ក្រោមនេះ៖
វិធីទី 4៖ Restore iDevice របស់អ្នកឡើងវិញ តាមរយៈ iTune
ប្រសិនបើ វិធីទាំង៣ ខាងលើនេះ មិនអាចជួយ ដោះសា្រយបញ្ហា ជូនអ្នកបានទេ ដូចនេះវិធី ចុងក្រោយ នោះគឺអ្នក ត្រូវតែធ្វើការ Restore iDevice របស់អ្នក ឡើងវិញ តាមរយៈ កម្មវិធី iTune។
ចំពោះបញ្ហា ទាំងនេះអាចកើត មានឡើង ដោយសារ តែអ្នក ប្រើប្រាស់ បានតម្លើង iOS 8.4 តាមរយៈទូរស័ព្ទផ្ទាល់ (OTA) មិនមែនតាម iTune ឡើយ។ ដូចនេះដើម្បី ចៀសវាងបញ្ហា ទាំងនេះ កើតឡើង នៅពេលក្រោយៗទៀត យើងសំណូមពរ អោយប្រើប្រាស់ ទាំងឡាយ បែរមក តម្លើង តាមរយៈកម្មវិធី iTune នៅលើ កុំព្យូទ័រវិញ។



0 comments:
Post a Comment