របៀបកំណត់កាលវិភាគអោយកុំព្យូទ័ររបស់អ្នកធ្វើ Disk Cleanup ដោយស្វ័យប្រវត្តិ
Disk Cleanup គឺជាមុខងារមួយ ដែលបង្កើតឡើង មានមកជាប់ ប្រព័ន្ធប្រតិបត្តិការ Windows ។ វាមានតួនាទីជួយ សម្អាត ឬ លុបចោល នូវប្រភេទ ឯកសារបណ្តោះអាសន្ន ដែលធ្វើអោយ កុំព្យូទ័ររបស់លោកអ្នក មានសភាពលឿន។ នៅថ្ងៃនេះ ខេមបូរីផត សូមបង្ហាញ ប្រិយមិត្តទាំងអស់ ពីរបៀបកំណត់ កាលវិភាគ អោយកុំព្យូទ័ររបស់អ្នក ធ្វើ Disk Cleanup ដោយស្វ័យប្រវត្តិ អាចជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬមួយក៏ ពេលកុំព្យូទ័រចាប់ផ្តើមជាដើម។
ដំបូង បងប្អូនត្រូវចូលទៅកាន់ប្រអប់ Search រួចវាយពាក្យថា task scheduler និងចុច Enter។
ពេលនោះ វានឹងចេញផ្ទាំងកម្មវិធី ដូចរូបខាងក្រោម ហើយ បងប្អូនត្រូវចុចត្រង់ Action រួចជ្រើសរើសយក Create Basic Task។
បន្ទាប់មកទៀត វានឹងចេញផ្ទាំងកម្មវិធីបែប Wizard ដោយប្រិយមិត្ត ត្រូវបំពេញ ឈ្មោះអ្វីក៏បានដែរ ដូចជា ដាក់ថា Disk Cleanup ជាដើម។ បន្ទាប់មកចុច Next ។
មកដល់ចំណុចនេះ យើងអាច ជ្រើសរើសកាលវិភាគ ដើម្បីអោយវាធ្វើ Disk Cleanup ដោយមានជម្រើសច្រើនដូចជា ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ពេលកុំព្យូទ័របើក ប៉ុន្តែនៅទីនេះ សន្មត់ថា យើងជ្រើសរើសយក ប្រចាំសប្តាហ៍។

ក្រោយពេលចុច ជ្រើសរើសយក ប្រចាំសប្តាហ៍ហើយ វានឹងចេញ ថ្ងៃក្នុងមួយ សប្តាហ៍អោយអ្នកជ្រើសរើស។
ជំហ៊ានចុងក្រោយ បងប្អូន ត្រូវចុចលើ Start a program និង វាយពាក្យថា cleanmgr.exe នៅក្នុងប្រអប់ Program/Script ដូចរូប។
ដូច្នេះ ដើម្បីធ្វើអោយ កុំព្យូទ័ររបស់អ្នក មានសភាព កាន់តែលឿន ជាងធម្មតា បងប្អូនត្រូវតែ កំណត់កាលវិភាគអោយវាធ្វើការ Cleanup ជាប្រចាំ ដើម្បីលុបនូវ កាកសំណល់ ឯកសារមួយចំនួន ដែលហូរចូល តាមរយៈការបើក Browser ឬ កម្មវិធីផ្សេងៗទៀត។







0 comments:
Post a Comment