ដាក់​លេខ​សំងាត់​កម្មវិធី​ផ្សេងៗ​នៅ​លើ Device របស់​លោក​អ្នក​ជាមួយ​នឹង Tweak Applocker


cover

សម្រាប់ប្រិយមិត្តដែល Jailbreak រួចរាល់នឹង ទទួលបានផល ប្រយោជន៍ ជាច្រើន ជាមួយនឹង Tweak ដែលមាន ប្រយោជន៍ ក៏ដូចជា Tweak មួយចំនួន សម្រាប់លេង ស្តាយផ្សេងៗ ជាដើម។
សម្រាប់ថ្ងៃនេះវិញ ខេមបូនឹងលើកយក Tweak មួយដែលមាន ឈ្មោះថា Applocker ដែលវាអាច ដំណើរការលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 ទៀតផង ដែលអាចអោយ លោកអ្នក ធ្វើការ ដាក់លេខ សំងាត់ដើម្បី ការពារកម្មវិធី ​ផ្សេងៗ នៅលើ Device របស់លោកអ្នក មិនអោយ នរណាម្នាក់អាច ចូលទៅបើកមើល បានផ្តេសផ្តាស ប្រសិនបើគ្មាន លេខសំងាត់ ដែលលោកអ្នក បានធ្វើការ កំណត់ដោយ Tweak មួយនេះ។ ការពារកម្មវិធី សំខាន់ៗ ដែលមាន ដូចជា កម្មវិធី សារ ឬ ហ្វេសបុក ជាដើម ឬ កម្មវិធីផ្សេងៗជាដើម គឺសុទ្ធតែ អាចធ្វើការ ដាក់លេខសំងាត់ ជាមួយនឹង Tweak នេះទាំងអស់។ ដោយសារតែ Tweak នេះមាន លក្ខណៈ ពិសេស និង ងាយស្រួល ក្នុងការ ប្រើប្រាស់ ទើបខេមបូ សម្រេចលើកយក មកបង្ហាញជូនប្រិយមិត្ត តោះសាកល្បង ធ្វើការ តម្លើងឥឡូវនេះ៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.3
  • Device របស់លោកអ្នក ត្រូវតែ Jailbreak អោយបាន ត្រឹមត្រូវ និងមាន Cydia រួចជាស្រេច
វិធីតម្លើង និង​របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើលោកអ្នកមាន Source នេះរួចរាល់ សូមធ្វើការ Refresh ជាមុនសិន
  • បន្ទាប់មកសូមធ្វើការ ស្វែងរក Applocker ហើយធ្វើ ការតម្លើង និង Respring Device របស់លោកអ្នក
  • ដើម្បីអោយវាដំណើរការកាន់តែ រលូនសូមធ្វើការ Reboot (បិទបើក) Device របស់លោក អ្នកឡើងវិញ
  • បន្ទាប់មកសូមចូលទៅកាន់ Settings > Applocker ហើយធ្វើការ Enable ដើម្បីបើកវា ប្រើប្រាស់ ហើយធ្វើការ កណត់លេខ សំងាត់ និង កម្មវិធីផ្សេងៗ
ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម:

0 comments:

Post a Comment