Block វ៉ិបសាយ​ណា​មួយ​បាន​ដោយ​ងាយ ដោយ​ប្រើ Plugin របស់ Firefox


កាលពីពេលកន្លងទៅនេះ ក្រុមការងារ ខេមបូរីផត ធ្លាប់បានបង្ហាញ ពីរបៀប Block វ៉ិបសាយ ណាមួយ ម្តងរួច ទៅហើយ ដោយប្រើ មុខងារមាន ស្រាប់ជាប់ Windows ប៉ុន្តែនៅ ថ្ងៃនេះ សូមលើកយក Plugin មួយរបស់ Firefox ឈ្មោះ Block Site ដែលមាន សមត្ថភាពអាច Block វ៉ិបសាយបាន យ៉ាងងាយស្រួល ជាពិសេស ងាយស្រួល សម្រាប់លោក ឱពុកអ្នកម្តាយ ដែលចង់ Block វ៉ិបសាយ អាសអាភាស ឬ ហ្គេមមួយចំនួន មិនអោយកូន របស់គាត់បើក មើលឬ លេងបាន។

1-cover
ដើម្បីអាចប្រើប្រាស់មុខងារ Block Site នៅលើ Firefox បាន ជាដំបូង ត្រូវចូល ទៅកាន់ Add-On របស់ Firefox ដូចរាល់ដង។ បន្ទាប់មក វាយពាក្យថា Block Site នៅក្នុងប្រអប់ Search រួចចុចលើ ពាក្យថា Install។
2
ក្រោយពេលចុចលើ Install រួចហើយ ត្រូវចុច Restart ។
3
បន្ទាប់ពីតម្លើង បានចប់សព្វគ្រប់ហើយ បងប្អូនត្រូវចាប់ផ្តើម ធ្វើការ Block វ៉ិបសាយ ណាមួយ ដោយចុចលើ Option ។
4
ក្រោយពេលចុច Option រួចហើយ វានឹងចេញផ្ទាំងមួយ តម្រូវអោយបងប្អូន អនុវត្តដូច ខាងក្រោម។
5
6
ជាលទ្ធផលចុងក្រោយ វ៉ិបសាយ Youtube លែងបើកចេញ ទៀតហើយ នៅលើ Firefox ប៉ុន្តែអាចបើកនៅលើ Chrome និងពពួក Web Browser ជាច្រើន ទៀតបាន ហើយ គួរបញ្ជាក់ ផងដែរថា បើសិន ជាចង់ដោះចេញវិញ ត្រូវចុចលើ ប៊ូតុង Remove ឬ Clear List។

0 comments:

Post a Comment