ផ្លាស់ប្តូរឈ្មោះ Processor នៃកុំព្យូទ័ររបស់អ្នកបានយ៉ាងងាយស្រួល ដោយចូលលុកលុយក្នុង Registry
Processor គឺជាផ្នែកមួយដ៏សំខាន់ណាស់ សម្រាប់ដំណើរការ របស់កុំព្យូទ័រ ហើយ មកដល់ សព្វថ្ងៃនេះ Processor មានល្បឿនលឿន ទៅតាមប្រភេទ របស់វា។ ការទិញកុំព្យូទ័រ បងប្អូនត្រូវតែ ត្រួតពិនិត្យ អោយបានហ្មត់ចត់ ជាពិសេសពិនិត្យ ទៅលើ Processor តែម្តង ព្រោះគេអាច ផ្លាស់ប្តូរ ឈ្មោះរបស់ វាបាន ឧទាហរណ៍ ដូចជា Intel Core i3 បែរជាគេបន្លំ ភ្នែកទៅជា Intel Core i7 ជាដើម។ មិនថ្វីទេ ក្រុមការងារ ខេមបូរីផត សូមធ្វើ ការបង្ហាញ ពីរបៀប ផ្លាស់ប្តូរ ឈ្មោះ Processor ដោយអនុវត្ត នូវជំហ៊ាន ដ៏ងាយដូចខាងក្រោម។
ជាដំបូង ប្រិយមិត្តចូលទៅកាន់ ប្រអប់ Run ដោយវាយ Key Windows ផ្គួបជាមួយអក្សរ R ។ រួចវាយពាក្យថា Regedit និងចុច OK។
ពេលនោះ បងប្អូននឹងឃើញផ្ទាំងតូចមួយ តម្រូវអោយចុច Yes ដើម្បីបន្ត ដំណើរ ទៅមុខទៀត។ ក្រោយពេលចុច Yes រួចហើយ ប្រិយមិត្ត ត្រូវតែពន្លា Folder នីមួយៗ រហូតដល់ចំណុច ចង់បាន ដូចរូប ខាងក្រោម។
មកដល់ចំណុចត្រង់នេះ សូមស្វែងរកពាក្យ មួយឃ្លាថា ProcessorNameString ដែលជាឈ្មោះ Processor នៃម៉ាស៊ីន កុំព្យូទ័ររបស់អ្នក។ សូមចុច Mouse ស្តាំលើវា រួចជ្រើសរើស ពាក្យថា Modify ដើម្បីប្តូរ ឈ្មោះ Processor ។ ក្នុងករណីនេះ ម៉ាស៊ីនកុំព្យូទ័រ របស់យើង មាន Processor ជាប្រភេទ Intel Core i3 ដូច្នេះ យើងសូមប្តូរ វាទៅជា Intel Core i7 វិញ ដើម្បីបន្លំ ភ្នែកគេ។
ក្រោយពេលអនុវត្តនូវ ជំហ៊ានទាំងអស់នេះហើយ បងប្អូនចូល ទៅមើល ម៉ូឌែលកុំព្យូទ័រ របស់អ្នក ពេលនោះ នឹងឃើញ Processor ជាប្រភេទ Intel Core i7 ដូចរូបទាំង ពីរខាង ក្រោមនេះ។







0 comments:
Post a Comment