Tweak Activator កំណែទម្រង់ថ្មី អាចប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការ iOS 8.4 ជាផ្លូវការបានហើយ!
វាគឺជាពត៌មានដ៏ល្អមួយសម្រាប់ ប្រិយមិត្តដែល ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 8.4 ហើយកំពុង តែទន្ទឹង រង់ចាំ នោះគឺថា Tweak Activator បានចេញអោយ ប្រើប្រាស់ ជាផ្លូវការ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS 8.4 បានហើយ។
កាលពីប៉ុន្មានថ្ងៃមុនខេមបូបានធ្វើការ បង្ហាញរួចមក ហើយអំពី របៀបតម្លើង Tweak Activator សម្រាប់ប្រតិបត្តិការ iOS 8.4 ប៉ុន្តែវា មិនទាន់ចេញ ជាផ្លូវការទេ គ្រាន់តែជា ការដាក់អោយ ប្រើប្រាស់ ជា Beta ដែលបង្កើត ដោយ Ryan ប៉ុណ្ណោះ ចំណែកព្រឹក នេះវិញ ស្ថាបនិក រូបនេះ បានបញ្ចេញ Tweak អោយប្រើប្រាស់ ជាផ្លូវការ នៅលើ Bigboss ផ្ទាល់តែម្តង។
Tweak Activator គឺជា Tweak សម្រាប់កែ សម្រួលមុខងារ Shortcut ផ្សេងៗ ក៏ដូចជា អមជាមួយនឹង Tweak ផ្សេងៗ ដើម្បីអោយ ប្រិយមិត្ត កាន់តែ ងាយស្រួល ក្នុងការ ប្រើប្រាស់ Device របស់ខ្លួន ជាងមុន។ ហើយវាជា Tweak ដែលល្បីល្បាញ តាំងពី ជំនាន់ iOS 6 មកម្ល៉េះ ដូច្នេះ ប្រហែលជា មានប្រិយមិត្ត ជាច្រើនបាន ដឹងច្បាស់ អំពីអត្ថ ប្រយោជន៍នៃ ការប្រើប្រាស់ Tweak នេះរួច មកហើយ។ តោះតម្លើង Tweak នេះឥឡូវនេះ
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និងមាន Cydia រួចជាស្រេច
វិធីតម្លើង និង របៀបប្រើប្រាស់
- ដោយសារតែ Tweak នេះមាននៅក្នុង Bigboss ស្រាប់ដូច្នេះ លោកអ្នកមិន ចាំបាច់ ធ្វើការ Add Source ឡើយ
- ប៉ុន្តែប្រិយមិត្តត្រូវតែធ្ចើការ Refresh Cydia ជាមុនសិន ដើម្បីអោយ វាធ្វើការ Update បន្ទាប់មក សូមធ្វើការស្វែងរក Activator ហើយធ្វើការ តម្លើង និង Respring Device របស់លោកអ្នក
- ដើម្បីអោយ Device របស់លោកអ្នកដំណើរការកាន់តែ រលូនសូម ធ្វើការ Reboot (បិទ/បើក) Device របស់លោក អ្នកឡើងវិញ ជាការស្រេច
ចូលរួមអបអរសាទរសម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 8.4 ហើយ Jailbreak រួចរាល់មានបំណង ចង់ប្រើប្រាស់ Tweak នេះពេលនេះ លោកអ្នក អាចប្រើប្រាស់ Tweak Activator ជាផ្លូវការ បានហើយ។


0 comments:
Post a Comment