ការពារកុំអោយកុំព្យូទ័រឆ្លងមេរោគពី USB Flash
យើងបានដឹងហើយថា USB Flash Drive (Pen Drive) គឺជាប្រភពដ៏សំខាន់នៃភ្នាក់ងារចំលងមេរោគចូល កុំព្យូទ័ររបស់លោកអ្នកយ៉ាងរហ័ស បើសិនជាលោកអ្នកមិនបានការពារ រឺប្រើប្រាស់កម្មវិធី សំលាប់មេរោគណាមួយនោះ។ នៅមេរៀនខាងក្រោមនេះក្មេងអាយ ធីបៀលប្រាយ សូមលើកយកពីរបៀបបិទកុំព្យូទ័ររបស់អ្នក មិនអោយដំណើរការ USB Flash ដោយស្វ័យប្រវត្ត។ ដូចច្នេះវាមិនអនុញ្ញាតិអោយ មេរោគក្នុង USB ឆ្លងចូលកុំព្យូទ័រអ្នកបានទេដរាបណាអ្នកមិនទាន់ Double Click ចូលប្រើប្រាស់។
មេរោគដែលនៅក្នុង USB Flash Drive វាអាចឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់អ្នកដោយស្វ័យប្រវត្តពេល ដែលលោកអ្នកដោត USB ចូលកុំព្យូទ័ររបស់លោកអ្នកភ្លាម។ ពេលនេះខ្ញុំណែនាំអ្នកពី របៀបបិទ Autorun លើកុំព្យូទ័ររបស់អ្នក។ សូមអនុវត្តតាមជំហ៊ានខាងក្រោមៈ
ទី១៖ សូមចូល Run (ចុច Window Key + R រឺចុចលើ Start រួចវាយ Run រួចចុច Enter) បន្ទាប់មកវាយ gpedit.msc រួចចុច Enter (ដូចរូបខាងក្រោម):

ទី១៖ សូមចូល Run (ចុច Window Key + R រឺចុចលើ Start រួចវាយ Run រួចចុច Enter) បន្ទាប់មកវាយ gpedit.msc រួចចុច Enter (ដូចរូបខាងក្រោម):

ទី២៖នៅផ្ទាំងការងារខាងក្រោមនេះសូមជ្រើសយកៈ User Configuration ==>


ទី៣៖ បន្ទាប់មកចុច Option យក Enable រួចក្នុងប្រអប់ Turn off Autoplay on: សូមជ្រើសរើសយក All Drives រួចរាល់សូមចុចលើប៉ូតុង Ok ជាការស្រេច។


ពេលនេះកុំព្យូទ័របស់អ្នកមិនអាចឆ្លងមេរោគដោយមិនដឹងខ្លួនតាមរយៈការបើប្រាស់ USB ទៀតឡើយ។ពេលនោះអ្នកអាចចូលទៅលុបមេរោគក្នុង USB Flash របស់អ្នកដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីកំចាត់មេរោគក៏បានដែរ។
0 comments:
Post a Comment