កម្មវិធីថតរូប ដែលជួយអោយ អ្នកហោះដូចក្នុងរឿងបាន ពេលនេះ មាននៅលើ ប្រព័ន្ធប្រតិបត្តិការ Android ដែរហើយ
ប្រហែលជា ពីរសប្តាហមុន ខេមបូបាន បង្ហាញជូន លោកអ្នក នូវកម្មវិធី ដ៏ឡូយ និងអស្ចារ្យ មួយដល់ ប្រិយមិត្ត ដែលវា ជាប្រភេទ កម្មវិធី ថតរូប ដែលអាច កាត់តរ ធ្វើអោយ យើងអាច ហោះបាន ដូចនៅ ក្នុងរឿងកុន អញ្ចឹង។ យ៉ាងណាមិញ កម្មវិធីមួយនេះ មានតែនៅលើ ប្រព័ន្ធ iOS ទេ សម្រាប់ប្រព័ន្ធ Android គឺមិន មានទេ ប៉ុន្តែទោះ ជាយ៉ាងណា ក៏ដោយ មិត្តអ្នកអាន ក៏អាចប្រើប្រាស់ នឹងកាត់តរ មុខងារ បែបនេះ បានផងដែរ ដោយតម្លើង កម្មវិធីមួយ ផ្សេងទៀត ដែលមាន មុខងារ ស្រដៀងនឹង Levitagram ដែរ។ ដើម្បីតម្លើង វាបាន សូមទាញយក តាមតំណរ ខាងក្រោម៖
សម្រាប់ប្រព័ន្ធ iOS (1.99$)៖
- ដំណើរការ ចាប់ពី iOS 7 ឡើងទៅ
- ដើម្បីទាញយក សូមចុចទីនេះ
សម្រាប់ប្រព័ន្ធ Android (Free)៖
- ដំណើរការ ចាប់ពី Android 4.0 ឡើងទៅ
- ដើម្បីទាញយក សូមចុចទីនេះ
***ដើម្បីស្វែងយល់ បន្ថែមអំពី ការប្រើប្រាស់ នៅលើ iOS សូមចុចទីនេះ
កាលប្រហែល ជាងពីរសប្តាហមុន កម្មវិធីថតរូប ហោះនេះ បានផ្សព្វផ្សាយ អោយអ្នក ប្រើប្រាស់ ប្រព័ន្ធ iOS អាចទាញយក វាដោយ ឥតគិតថ្លៃ ប៉ុន្តែមក ដល់ពេល វាលែង Free ទៀតហើយ ដូចនេះ ប្រសិនបើ ប្រិយមិត្ត ចង់ប្រើវា គឺត្រូវតែ ធ្វើការទិញ ឬក៏អាច ស្វែងរក នៅក្នុង Store ឥតគិតថ្លៃ ដូចជា 25pp, Hipstore, Vshare ជាដើម។

0 comments:
Post a Comment