Google ទើប​បញ្ចេញ​កម្មវិធី​គិត​លេ​ខ​បែប​ថ្មី និង​មាន​អត្ថ​ប្រយោជន៍​ជាង​កម្មវីធី​គិត​លេខ​ផ្សេងៗ!


នាពេលថ្មីៗនេះ Google ទើបតែបាន ដាក់ឲ្យដោនឡូដ កម្មវិធីគិតលេខ ប្រភេទថ្មីមួយ ដែលអាចឲ្យអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS គិតលេខ បានច្រើន និងងាយស្រួលមើល ជាងក្តារចុចផ្សេងៗ ហើយងាយស្រួល ក្នុងការគិតលេខ ដែលមាន លេខច្រើន ខ្ទង់ទៀតផង។

1-cover
កម្មវីធីនេះ មានឈ្មោះថា Ivy big number calculator ជា​ប្រភេទ កម្មវិធី​គិត​លេខ ឆ្លាតវៃ​មួយ ដែល​អាច​ប្រើ​គ​ណនា​លេខ ពិសេស​ៗ ដូចជា ចំនួននិព្វន្ធ, ចំនួនវ៉ិចទ័រ, ចំនួនម៉ាទ្រីក និង​គណនា​អ៊ិចស្បូណង់​សែល​ជា​ដើម បានទៀតផង។ សំរាប់អ្នកជំនាញ ខាងផ្នែក គណិតវិទ្យា ច្បាស់ជា ពេញចិត្ត នៅពេលប្រើប្រាស់​ក្តារចុច មួយនេះ។ បើសិនជា អ្នកចាប់អារម្មណ៍ អ្នកអាចធ្វើការ ដោនឡូដបាន នៅខាងក្រោម៖
2
កម្មវិធីនេះ អាចប្រើប្រាស់ បានជាមួយ​ ឧបករណ៍ ដំនើរការប្រព័ន្ធ ប្រតិបត្តិការ iOS​ 8 ឡើង ហើយសំរាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅមិនទាន់ អាចប្រើប្រាស់ បានទេ នាពេលនេះ។ សំរាប់អ្នក ដែលឧស្សាហ៍​ប្រើ​ប្រាស់ម៉ាស៊ីន គិតលេខ អាចសាក ដោនឡូដកម្មវិធី នេះដាក់ លើស្មាតហ្វូន ដើម្បីទទួល បាន​ការ​ប្រើប្រាស់ កាន់តែងាយស្រួល។

0 comments:

Post a Comment