វិធី​សាស្ត្រ​ក្នុង​ការ​ទាញ​យក វីដេអូ​ពី Youtube ចូល​ក្នុង Camera Roll


បើទោះបីជាមកទល់ពេល​នេះ កម្មវិធី Youtube នៅលើ iOS វា​បាន​ដាក់​មុខងារ​សម្រាប់​អោយ​ធ្វើ​ការ​ទាញ​យក​វីដេអូ សម្រាប់​ទស្សនា​ពេល​គ្មាន អ៊ីន​ធើ​ណែត​ក៏ពិតមែន ប៉ុន្តែលោកអ្នកមិនអាចធ្វើការ រក្សារ​ទុក​វីដេអូ​ទាំងនោះចូលក្នុង Camera Roll បានឡើយ។cover

សម្រាប់ថ្ងៃនេះ ខេមបូ នឹងធ្វើការ បង្ហាញពីវិធីងាយៗ ដែលអាចអោយអ្នកធ្វើការ ទាញយកវីដេអូពី Yotube បាននឹងរក្សាទុកវាទុកក្នង Camera Roll បាន ប៉ុន្តែវាមិនមែនប្រើប្រាស់តាមរយៈកម្មវិធី Youtube នោះទេ តម្រូវអោយប្រិយមិត្តធ្វើការ ទាញយកកម្មវិធី ដែលមានឈ្មោះថា Download Video Browser ជាមុនសិន ដែលអាចទាញយកតាមរយៈ តំណរនេះបាន 
1
បន្ទាប់មកបើកកម្មវិធីហើយចូលទៅកាន់ www.youtube.com នឹងស្វែងរកវីដេអូដែលអ្នកពេញចិត្ត
 2
បន្ទាប់មកសូមធ្វើការចាក់វីដេអូហើយចុចពាក្យថា Save To Memory វានឹងធ្វើការទាញយកដោយ​ស្វ័យ​ប្រវត្តិ
3
ក្រោយពីទាញយករួចរាល់ សូមធ្វើតាមរូបភាពខាងក្រោម ហើយចុចពាក្យ Save To Camera Roll ជា​ការ​ស្រេច
4
ដើម្បីអោយកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
ខេមបូសង្ឈឹមថា ប្រិយមិត្តនឹងពេញចិត្ត អំពីរបៀបនៃការប្រើប្រាស់ កម្មវិធីនេះ។ អ្នកអាចធ្វើការទាញយក វាបានដោយឥតគិតថ្លៃនៅលើ App Store តែម្តង។ ក្រុមការងារយើងខ្ញុំនឹងខិតខំស្វែងរក កម្មវិធីពិសេស​ៗ​ជាច្រើនទៀតដើម្បីចែកជូន ដល់ប្រិយមិត្តនៅពេលក្រោយៗទៀត។

0 comments:

Post a Comment