ចំណុច​សំខាន់​ទាំង​ ៥ ដែល​នាំ​ឲ្យ WIFI របស់​អ្នក​ខ្លាំង​ជាង​មុន​

មក​ទល់​ពេល​នេះ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​អ្នក​ដែល​កំពុង​ប្រើប្រាស់​សេវា​អ៊ីន​ធើណិត​ក្រោម​គម្រោង​ធម្មតា​ ឬ​សេវា​ដែល​មាន​​តម្លៃ​ថោក​ពួក​គេ​ភាគ​ច្រើន​ពុំ​សូវ​បាន​ខ្វាយ​ខ្វល់​អំពី​សុវត្ថិភាព និង​ល្បឿន​អ៊ីន​ធើណិត ដែល​ពួក​គេ​កំពុង​ប្រើប្រាស់​ ទោះ​ជា​យឺត​ឬ លឿន​ក្តី​ ដូច​នេះ​​យើង​បាន​កត់​សម្គាល់​យ៉ាង​ច្បាស់​អំពី​កង្វះ​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​​។
Effective-Ways-to-Boost-Your-WiFi-Signal-at-Home
យើង​បាន​យល់​យ៉ាង​ច្បាស់​ទៅ​ហើយ​ថា​បច្ចុប្បន្ន​នេះ​សេវា​អ៊ីន​ធើណិត​តាម​ផ្ទះ​មួយ​ខែ​ៗ​តម្លៃ​ដែល​ថោក​ជាង​គេ​គឺ ១២ដុល្លារ ហើយ​អ្នក​ដែល​កំពុង​ប្រើប្រាស់​សេវា​ទាំង​នេះ​ពុំ​សូវ​បាន​ខ្វាយ​ខ្វល់​អំពី​មូល​ហេតុ​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​ល្បឿន​អ៊ីន​ធើណិត​របស់​ពួក​គេ​យឺត​នោះ​ឡើយ ដែល​ជា​ទូទៅ​ឲ្យ​តែ​ពេល​ដែល​យឺត​ម្តង​ៗ​ពួក​គេ​តែង​តែ​គឹត​ថា​នេះ​មក​ពី​សេវា​តម្លៃ​ថោក​ដូច​នេះ​ពេល​ខ្លះ​គឺ​យឺត​បែប​នេះ​ ប៉ុន្តែ​​វា​មិន​មែន​បែប​នេះ​ទាំង​ស្រុង​ឡើយ​ វា​ក៏​នៅ​មាន​​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​ស្ថិត​នៅ​ជុំ​វិញ​នោះ​។
ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​បច្ចេក​ទេស​ ៥ក្បាច់​​​ដើម្បី​ជួយ​ជម្រុញ​ឲ្យ​ឧបករណ៍​បម្រើសេវា​​​​អ៊ីន​ធើណិត​របស់​អ្នក​ដំណើរ​ការ​ស្រួល​ លឿន និង​កាន់​តែ​មាន​គុណ​ភាព​ជាង​មុន​៖
  1. ​អ្នក​​ទាំង​អស់​គ្នា​ត្រូវ​ទុក​ដាក់​ Wifi Router ​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ព្រោះ​ទី​តាំង​នៃ​​ឧបករណ៍​​ជា​កក្តា​សំខាន់​ក្នុង​ការ​ភាយ​សេវា​ឲ្យ​ទៅ​ឧបករណ៍​ផ្សេង​ៗ​ទៀត ​​​អង្កត់​ផ្ចិត​ភាយ​របស់​ Wifi គឺ​មាន​ប្រវែង​កំណត់​ដូច​នេះ​ប្រសិន​បើ​យើង​គឹត​មិន​បាន​ដិត​ដល់​នឹង​នាំ​ឲ្យ​ការ​ប្រើប្រាស់​សេវា Wifi របស់​អ្នក​នឹង​មាន​ល្បឿន​យឺត​ព្រម​ទាំង​ឧស្សាហ៍​ដាច់​ផង​ដែរ ដូច​នេះ​ភាគ​ច្រើន​គឺ​គួរ​តែ​ដាក់​វា​នៅ​ផ្នែក​កណ្តាល​នៃ​ផ្ទះ ហើយ​ត្រូវ​តែ​ប្រាកដ​ថា​វា​មិន​នៅ​ជិត​ជញ្ជាំង​ កញ្ចក់ និង​ឧបករណ៍​អេឡិចត្រូនិច​ផ្សេង​ៗ​ទៀត​ដែល​អាច​កាត់​បន្ថយ​កម្លាំង​ភាយ​របស់ Wifi។
    slow-wi-fi-got-you-down-speed-up-your-home-wireless-network-with-these-quick-tips.w654
  2. អ្នក​គួរ​តែ​បន្ថែម​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​លើ​អង់​តែន​ ដែល​ជា​ឧបករណ៍​សម្រាប់​ផ្តល់​សេវា​ដល់​ឧបករណ៍​ផ្សេង​ៗ មិន​តែ​ប៉ុណ្ណោះ​ប្រវែង​​អង្កត់​ផ្ចិត​ភាយ​របស់ Wifi គឺ​អាស្រ័យ​ទៅ​លើ​​អង់​តែន​​។ ធម្មតា​​ Wifi Router របស់​យើង​គឺ​ប្រើប្រាស់​អង់​តែន​ដែល​មាន​គុណ​ភាព​ថោក​សមរម្យ​ទៅ​នឹង​តម្លៃ​វា ដូច​នេះ​យើង​គួរ​តែ​​ទិញ​អង់​តែន​ថ្មី​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​នេះ​ ដើម្បី​​ឲ្យ Wifi Router របស់​យើង​​មាន​កម្លាំង​ខ្លាំង​ និង​​មាន​រយៈ​ចម្ងាយ​សេវា​កាន់​តែ​បាន​ឆ្ងាយ​ជាង​មុន​​។
    ANT-WIF004_a_zpsb6ecaec9
  3. កម្មវិធី​ដែល​បាន​បញ្ចូល​ទៅ​ក្នុង Router ក៏​ជា​កក្តា​មួយ​សំខាន់​ផង​ដែរព្រោះ​ទូទៅ​ Router មាន​តួនាទី​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ប្រសិន​បើ​កម្មវិធី​មាន​បញ្ហា​ដូច​នេះ​វា​នឹង​នាំ​ឲ្យ​ការ​ម្រើ​សេវា​របស់​វា​ក៏​មាន​បញ្ហា​ផង​ដែរ​។ ជាទូទៅ​ Wifi Router តែង​តែ​ប្រើប្រាស់​ការ Broadcast ក្នុង​ការ​ស្វែង​រក​ឧបករណ៍​ដែល​នៅ​ជុំ​វិញ​ខ្លួន ជា​ហេតុ​ដែល​នាំ​ឲ្យ​ Wifi Router យើង​ធ្វើ​ការ​ច្រើ​នឥត​ឈប់​ឈរ និង​កាន់​តែ​ខ្សោយ​ជាង​មុន ដូច​នេះ​យើង​គួរ​តែ​បិទ​ចោល​ការ Broadcast នេះ​ហើយ​​កំណត់​គោល​ដៅ​ដែល​ចង់​បាន នោះ​ធ្វើ​ឲ្យ Wifi យើង​អាច​កាត់​បន្ថយ​ការ​ Broadcast មក​ជា​ការ​ផ្គត់​ផ្គង់​សេវា​យ៉ាង​ល្អ​ទៅ​លើ​ទីតាំង​ដែល​បាន​កំណត់​។
  4. Repeater គឺ​ជា​ឧបករណ៍​ជំនួយ​មួយ​ផ្សេង​ទៀត​ដែល​បាន​ចាប់​​សេវា Wifi ដែល​ខ្សោយ​ហើយ​​ជំនួស​មក​វិញ​នូវ​សេវា​ដែល​ខ្លាំង​ឡើង​វិញ​ ដូច​នេះ​យើង​អាច​កំណត់ SSID របស់ Repeater ឲ្យ​ដូច​ Wifi Router ជា​ការ​ល្អ​ ប្រសិន​បើ​ការ​កំណត់ SSID និង Security រវាង​ Wifi Router និង​ Repeater ខុស​គ្នា​នោះ​អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ណាមួយ​កើត​ឡើង​ក្នុង​បណ្តាញ​យើង ជួន​កាល​អាច​ជា​ផល​ប៉ះ​ពាល់​ទៅ​វិញ​។
    strong-password
  5. ការ​កំណត់​ MAC Address គឺ​ជា​​ចំណុច​សំខាន់​ចុង​ក្រោយ​ដែល​យើង​គួរ​តែ​ធ្វើ​ ដើម្បី​​ជៀស​វាង​ការ​លួច​ Password ដោយ​​អ្នក​ជិត​ខាង ហើយ​ពួក​គេ​លួច​ចូល​មក​ប្រើប្រាស់​ Wifi Router យើង​ដោយ​មិន​ដឹង​ខ្លួន​ ការ​ប្រើ​ប្រាស់​ Password ដែល​មាន​ប្រវែង​វែង​ជា​រឿង​ល្អ តែ​មិន​ត្រូវ​ចន្លោះ​ការ​​កំណត់​អនុញ្ញាតិ​ MAC Address នៅ​ក្នុង Wifi Router យើង​ឡើង​។

0 comments:

Post a Comment