ក្តៅៗ!! វិធីសាស្រ្តក្នុងការ ទាញយកវីដេអូពី YouTube ចូលទៅកាន់ Camera Roll សម្រាប់ iOS 9
តាមដានព័មានប្រិយមិត្ត ជាច្រើន សួរនាំមកកាន់ ខេមបូរីផត អំពីវិធីសាស្ត្រ ក្នុងការ ទាញយក វីដេអូពី YouTube នៅលើប្រព័ន្ធ ប្រតិបត្តិការ iOS 9 ដូច្នេះហើយ ទើបក្រុម ការងារ យើងខ្ញុំ ព្យាយាម ស្វែងរក វិធីសាស្ត្រក្នុងការ ទាញយក វីដេអូពី YouTube នៅលើប្រព័ន្ធ ប្រតិបត្តិការ iOS 9 ដើម្បីចែកជូន ដល់ប្រិយមិត្ត តែម្តង។ តាមពិតទៅ យើងអាច ប្រើប្រាស់ មុខងារ Offline នៅក្នុង កម្មវិធី YouTube ដើម្បីអាច ទាញយក ក៏បានដែរ ប៉ុន្តែដោយសារ តែវីដេអូ ភាគច្រើន មានបញ្ហា មិនអាច ប្រើប្រាស់ មុខងារ នេះដើម្បី ទាញយក បានទេ មានតែវិធី មួយគត់ គឺប្រើប្រាស់ កម្មវិធីផ្សេង ជំនួយ។

តាមពិតទៅ វាមានវិធីសាស្ត្រច្រើន ណាស់ តែក្រុមការងារ យើងខ្ញុំស្វែង រកវិធីសាស្រ្ត មួយណា ដែលគិតថា ងាយស្រួលបំផុត សម្រាប់ប្រិយមិត្ត។ ឥឡូវនេះ យើងមាន វិធីសាស្ត្រងាយៗ ដើម្បីអាចអោយ អ្នកទាញយក វីដេអូពី YouTube ថែមទាំងអាច រក្សាទុកចូល Camera Roll បានយ៉ាងងាយ។ តោះចង់ដឹងថា វិធីសាស្រ្ត បែបណានោះ សូមធ្វើ តាមការ ណែនាំ របស់យើង ខ្ញុំដូច ខាងក្រោម៖
- ជាដំបូងអ្នកត្រូវ ទាញយក កម្មវិធី Download Lite និង កម្មវិធី YouTube ចេញពី App Store ជាមុនសិន

- កម្មវិធី Download Lite មានលក្ខណៈ ងាយស្រួល ក្នុងការ ទាញយក ជាលក្ខណៈ ឯកសារ និង រក្សាទុក ចូលក្នុង Camera Roll ដែលអ្នកអាច ទាញយក តាមរយៈ តំណរនេះ ឬស្វែងរកវា នៅលើ App Store ជាមួយនឹង កម្មវិធី YouTube

- បើកកម្មវិធី YouTube ហើយស្វែងរក វីដេអូដែលអ្នកចង់ទាញយក

- បើកវីដេអូដែលអ្នកចង់ទាញយក ហើយចុចតាមសញ្ញាខាងក្រោម

- បន្ទាប់មកចាកចេញពីកម្មវិធី YouTube ហើយចូល ទៅកាន់ កម្មវិធី Download lite និង បើក Google ហើយស្វែងរក Savetube និងបើក គេហទំព័រ ឬ អ្នកអាច បើកគេហទំព័រsavetube.com ដោយផ្ទាល់ នៅលើ Download lite ក៏បាន

- បន្ទាប់មកចុចអោយជាប់ហើយ ធ្វើការ Paste និងចុច លើពាក្យ VID ជាការស្រេច

- និងចុចពាក្យ Download Video ហើយរង់ចាំបន្តិច, អ្នកក៏អាច ផ្លាស់ប្តូរទំហំ កម្រិតដើម្បី ទាញយក ក៏បានដែរ
- បន្ទាប់មកធ្វើការទាញយក តាមរូបភាពខាងក្រោម

- ក្រោយពីទាញយក រួចរាល់ ចុចតាមសញ្ញាខាងក្រោម

- ចុចពាក្យ Add to Photo ដើម្បីបញ្ចូល ទៅកាន់ Camera Roll អ្នកនឹង ទទួលបាន វីដេអូ ដែលអ្នកបាន ទាញយក នៅក្នុង Camera Roll

ប្រសិនបើប្រិយមិត្តណាដែលមិនទាន់បាន ស្វែងយល់ តាមការណែនាំ ខាងលើ អ្នកអាចទស្សនា តាមរយៈវីដេអូ ខាងក្រោម នេះបាន៖
រូបភាពខាងលើ និង វីដេអូខុសគ្នា បន្តិចហើយ ដូច្នេះយើងខ្ញុំ សូមអធ្យាស្រ័យ ដោយសារតែ យើងមិន អាចប្រើប្រាស់ កម្មវិធី YouTube ផ្ទាល់ព្រោះ ជាប់មុខងារ AirPlay តែអ្នក ក៏អាចបើក គេហទំព័រhttps://www.youtube.com ដូចវីដេអូដែល ខេមបូ ណែនាំតាម រយៈវីដេអូ ក៏បានដែរ និង ធ្វើការ ចម្លងតំណរ ជាការស្រេច។
ជាចុងក្រោយ ខេមបូរីផត សង្ឈឹមថា ប្រិយមិត្ត នឹងអាចធ្វើវា បានដោយ ជោគជ័យ ប្រសិនបើ មានកម្មវិធីណា ដែលមាន លក្ខណៈ ងាយស្រួល ជាងនេះ បន្ថែមទៀត យើងខ្ញុំនឹង ធ្វើការ ចែកជូន ដល់ប្រិយមិត្ត នៅពេល ក្រោយៗ បន្តបន្ទាប់ ទៀត។

0 comments:
Post a Comment