របៀបលុប WINDOWS.OLD បន្ទាប់ពី UPGRADE ប្រព័ន្ធប្រតិបត្តិការ WINDOWS
ទូទៅនៅពេលដែលអ្នក Upgrade ប្រព័ន្ទប្រតិបត្តិការ Windows ពីមួយជំនាន់ទៅមួយជំនាន់វាតែងតែបន្សល់ទុកនៅ ថតឯកសារ (Folder) មួយនៅក្នុង Drive C (Drive ដែលអ្នកតំឡើងប្រព័ន្ធប្រតិបត្តិការ) ដែលថតឯកសារនោះមានឈ្មោះ Windows.old។ នៅក្នុងថតឯកសារនេះមានផ្ទុកទៅដោយឯកសាររបស់ប្រព័ន្ធប្រតិបត្តិការចាស់របស់អ្នក បើសិនជាអ្នកចង់លុយវាដោយវិធីងាយស្រួលនោះគឺមិនធម្មតាទេ គឺមានឯកសារខ្លះលុបមិនបានតែម្តង។ វាមិនចាំបាច់ថាអ្នកត្រូវតែលុបចេញនោះទេ ពេលខ្លះអ្នកអាចត្រូវការវាផងក៏ថាបាន បើសិនជាគ្មានថតឯកសារមួយនេះទេ អ្នកនឹងមិនអាចត្រលប់ក្រោយទៅកាន់ប្រព័ន្ធប្រតិបត្តិការចាស់របស់អ្នកបានឡើយ។ ដូច្នេះអ្នកត្រូវគិតជាមុនថាត្រូវលុប ឬអត់ អ្នកអាចលុបវាបានបើសិនជា៖
- អ្នកសម្រេចចិត្តថាហ្នឹងប្រើ Windows 10 រហូត
- អ្នកបានបង្កើត Image Backup ផ្សេងៗមុនពេលធ្វើការ Upgrade ហើយអាចធ្វើការ Restore មកវិញបានដោយមិនបាច់ពឹងថតឯកសារ Windows.old
- អ្នកបាន Upgrade មកកាន់ Windows 10 អស់រយៈពេល ៣០ថ្ងៃមកហើយ ដែល Windows 10 មិនអាចអោយអ្នកត្រឡប់ក្រោយទៅកាន់ Windows ចាស់របស់អ្នកបានឡើយ។
ខាងក្រោមនេះគឺជារបៀបលុប Windows.old
១. ចូលទៅកាន់ File Explorer រួច Mouse ស្តាំទៅលើ Drive C: រួចជ្រើសយក Properties
២. នៅលើផ្ទាំង General ចុចទៅលើប៊ូតុង Disk Cleanup
១. ចូលទៅកាន់ File Explorer រួច Mouse ស្តាំទៅលើ Drive C: រួចជ្រើសយក Properties
២. នៅលើផ្ទាំង General ចុចទៅលើប៊ូតុង Disk Cleanup

៣. រង់ចាំមួយសន្ទុះព្រោះ Windows វាកំពុងគណនា រួចផ្ទាំង Disk Cleanup នឹងបង្ហាញឡើង
៤. ចុចលើប៊ូតុង Clean up system files នៅផ្នែកខាងក្រោម



0 comments:
Post a Comment