អ្នក​អាច​ថត​រូប​ជា Live Photo ហើយ​ចែក​រំលែក​ទៅលើ Facebook និង Instagram បាន​យ៉ាង​ងាយ តាម​រយៈ​កម្មវិធី​មួយ​នេះ! (Android និង iOS)

យើងអាចនិយាយបានថា នេះ​ជា​កម្មវិធី​សម្រាប់​ថ​ត​រូប មួយ​បែប ខុស​ពី​កម្មវិធី​ដទៃ ដោយ​ការ​ថត​រូប​របស់​វា ជា​រូបភាពមានចលនា ហើយ​បន្ទាប់​ពី​ថតរួច ឃើញរូប ពិតជាមានភាពទាក់ទាញ និងមើលទៅ គួរ​អោយ​អស់​សំណើច។
1-cover
កម្មវិធីនេះមានឈ្មោះថា Boomerang from Instagram ជាប្រភេទកម្មវិធីថតរូប មានចលនា ដូចជា file gif​ តែពេល​ដែលថតហើយ កម្មវិធីនេះ នឹងរក្សាទុកជា file mp4 សម្រាប់ទុកអោយអ្នកចែករំលែក លើ បណ្តាញ​​សង្គមនានា ដូចជា Facebook និង Instagram ជាដើម បានរហ័សដោយសារ រូបដែលបាន​ថត​នោះ មានទំហំតូច ដូចនេះងាយស្រួលចែករំលែក ឬបង្ហោះបាន។
2
3
សម្រាប់មិត្តអ្នកអាន ដែលចូលចិត្តបង្ហោះរូបភាព ផ្សេងៗ អាចសាកល្បងប្រើប្រាស់កម្មវិធីនេះបាន ហើយ​ងាក​មក​បង្ហោះរូបភាពមានចលនានេះវិញម្តងមើល។ វាពិតជាទាក់ទាញ និងអាចទាញចំណាប់​អារម្មណ៍​បាន​ច្រើន ដូចនេះអ្នកគួរសាកល្បងប្រើវា។

0 comments:

Post a Comment