វិធីសាស្រ្តសម្រាប់បិទកម្មវិធី មិនអោយអ្នកដទៃអាចប្រើប្រាស់បាន ក្រៅពីយើង (Android) និង គុណវិបត្តិអ្វីខ្លះ? វិធីសាស្រ្តសម្រាប់បិទកម្មវិធី មិនអោយអ្នកដទៃអាចប្រើប្រាស់បាន ក្រៅពីយើង (Android)
ជឿជាក់ថា អ្នកប្រើប្រាស់ម្នាក់ៗ សុទ្ធតែមាន នូវឯកសារ អាថ៌កំបាំងរៀងៗខ្លួន ដែលមិនចង់ អោយអ្នកដទៃ ដឹងឡើយ ហេតុដូច្នេះហើយ ទើបពួកគេ ព្យាយាមមិនអោយ អ្នកដទៃ ក្រៅពីរូបគេ ប្រើប្រាស់នូវ ទូរស័ព្ទរបស់គេ នោះទេ។ សម្រាប់ពេលខ្លះទៀត នៅពេលដែល គេខ្ចីទូរស័ព្ទ របស់យើងនោះ គឺអារម្មណ៍យើង នៅមិនសុខឡើយ ដោយខ្លាចគេបើក ចំកន្លែងដែលជា អាថ៌កំបាំងរបស់យើង។ ចុះសម្រាប់ប្រិយមិត្តវិញ តើចឹងដែរអត់?

យ៉ាងណាមិញ ដោយសារតែ ខ្លាចគេបើកចំ កន្លែងអាថ៌កំបាំង នេះហើយ ទើបគេបានបង្កើត នូវកម្មវិធី មួយឡើង សម្រាប់ដោះស្រាយ នូវបញ្ហាខាងលើនេះ ហើយដើម្បី ស្វែងយល់ អោយកាន់តែច្បាស់នោះ តោះចាប់ផ្តើម តម្លើងវា ប្រើប្រាស់ទាំងអស់គ្នា!
វីធីសាស្រ្ត
- សូមទាញយកកម្មវិធី នៅទីនេះ
- ក្រោយពីតម្លើងវារួចហើយនោះ សូមបើកវា រួចចុចលើ Enable ទាំងអស់ (ប្រសិនបើមាន)
- បន្ទាប់មកសូមចុចត្រង់ Working Days រួចធ្វើការចុចលើថ្ងៃ ដែលអ្នកចង់បិទកម្មវិធី (ប្រសិនបើចង់បិទរាល់ថ្ងៃ សូមជ្រើសរើសថ្ងៃទាំងអស់)
- ត្រង់ Time ជាពេល ឬម៉ោង ដែលអ្នកត្រូវកំណត់ ដើម្បីបិទ និងបើកកម្មវិធី អោយអាចប្រើប្រាស់បាន (ត្រង់នេះសូមកំណត់ដោយខ្លួនឯង)
- ត្រង់ Application សូមចុចប៊ូតុង Add រួចធីកលើ កម្មវិធីណាដែលចង់បិទ ជាការស្រេច

បញ្ជាក់៖ ប្រសិនបើ ចង់អោយដំណើរការ ប្រើប្រាស់បានវិញនោះ គឺត្រូវចូលទៅដោះវាសិន !!!
ដូចនេះ ដើម្បីអាចបិទកម្មវិធីណាមួយ ដែលអ្នកមិនចង់ អោយអ្នកដទៃ បើកប្រើប្រាស់បាននោះ អ្នកអាច សាកល្បង ប្រើប្រាស់កម្មវិធីនេះបាន ហើយបើមាន មិត្តភក្តិ ដែលកំពុងតែ ស្វែងរកវិធីសាស្រ្តនេះដែរនោះ អ្នកអាច ណែនាំនូវវិធីសាស្រ្តនេះ បានផងដែរ។
0 comments:
Post a Comment