របៀប​ដោន​ឡូដ គេហ​ទំព័រណា​មួយ​ទុក​បើក​មើល ដោយ​មិន​បាច់​ប្រើ​អ៊ីនធើណេត!

មានគេហទំព័រខ្លះ ដែល​ទាក់ទាញ​ចំណាប់​​អារម្មណ៍​របស់​អ្នក ហើយ​អ្នក​ចង់​ទាញ​វា​ទុក​មើល​នៅ​ពេល​ក្រោយ តែ​នៅ​ពេល​បើក​មើល​វា​ម្តង​ទៀត អ្នក​ត្រូវ​មាន​អ៊ីនធើណេត ទើបអាចបើកមើលវាបាន ដូចនេះ​ក៏​មិន​ងាយស្រួលដែរ។

cover
ប៉ុន្តែយើងមានវិធី ជួយឲ្យអ្នកដោនឡូដគេហទំព័រទាំងនោះ និងអាចបើកមើលបាន ដោយគ្មាន​អ៊ីនធើណេត ដោយអ្នកគ្រាន់តែទាញយកកម្មវិធីមួយនេះសម្រាប់ដំឡើងនៅលើកុំព្យូទ័ររបស់អ្នក ទើប​អាច​ដោនឡូដគេហទំព័រផ្សេងៗមក បើកមើលបានដោយមិនប្រើអ៊ីនធើណេត។
  1. កម្មវិធីឈ្មោះថា HTTrack ដែលអ្នកអាច ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែងទាញយក។
  2. បន្ទាប់ពីដំឡើងរួច ចូលទៅកាន់កម្មវិធីនោះ រួចបង្កើត Project name និង Project category សម្រាប់រក្សាទុកគេហទំព័រទាំងនោះ ហើយចុច Next2
  3. ចំលង URL របស់គេហទំព័រណាមួយ បន្ទាប់ Paste ចូលចន្លោះ (URL) បន្ទាប់ Next3
  4. បន្ទាប់មកកម្មវិធីនេះ វានឹងដោនឡូដរាល់ទិន្នន័យគេហទំព័រដែលអ្នកបានរក្សាទុកនោះ4
  5. បន្ទាប់អ្នកអាចបើកគេហទំព័រទាំងនោះ បានដោយគ្រាន់តែចុចលើប៊ូតុង Browse Mirrored Website5
បើសិនជាអ្នកឧស្សាហ៍ ឬតែងតែរក្សាគេហទំព័រផ្សេងៗទុកជាញឹកញាប់នោះ អ្នកអាចសាកប្រើប្រាស់​កម្មវិធី​នេះ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នក បន្ថែមទៀត។

0 comments:

Post a Comment