វីធី​ងាយ​ស្រួល​មួយ​បែប! រក្សា​ទុក​គេហទំព័រ​ទៅ​ជា PDF សម្រាប់​ទុក​មើល​ដោយ​មិន​បាច់​ប្រើ​អ៊ីនធើណេត​នៅ​លើ​ស្មាតហ្វូន​និងកុំព្យូទ័រ!

ប្រសិនជាមិត្តអ្នកអាន តែងតែចូលចិត្ត បើកមើល អត្ថបទផ្សេងៗ នៅលើគេហទំព័រ ណាមួយ តាមរយៈ Browser នោះ មិនបាច់ពិបាក ត្រូវបើក មើលវា ដោយប្រើ អ៊ីនធើណេតទៀតទេ បើអ្នកមើល មិនទាន់ចង់ អ្នកក៏អាច រក្សាទុក គេហទំព័រនោះ ទៅជា PDF សម្រាប់ទុក បើកមើល ម្តងទៀត នៅពេល ក្រោយបាន ដោយមិន ចាំបាច់ បើក អ៊ីនធើណេត ឬមើលតាម Browser ម្តងហើយ ម្តងទៀត នោះទេ។
cover
អ្នកអាចបានកាន់តែច្បាស់ តាមរយៈការ ណែនាំរបស់ ខេមបូ នៅខាង ក្រោមនេះ៖
សម្រាប់ Android
អ្នកអាចប្រើប្រាស់ Chrome រួចបើក គេហទំព័រ ណាមួយ ដែលអ្នកចង់ រក្សាទុក រួចចុចត្រង់ កន្លែង ចុចបី រួចរើស យកពាក្យ Print បន្ទាប់កំណត់ វាថា Save as PDF រួចចុច លើសញ្ញា Save ពេលនោះ វានឹងតម្រូវ ឲ្យអ្នក Save ទុកត្រង់ណា ហើយដាក់ ឈ្មោះឲ្យ file នោះ ផងដែរ។
1
សម្រាប់ iOS
អ្នកអាចប្រើប្រាស់ Safari បន្ទាប់បើកគេទំព័រ ណាមួយ រួចចុច លើសញ្ញា ចែករំលែក បន្ទាប់ ជ្រើសរើស Save pdf to iBook ពេលនោះ អ្នកអាចទៅរក ក្នុងកម្មវិធី iBook អ្នកនឹងឃើញ file pdf នោះ។ ការធ្វើ បែបនេះ គឺតម្រូវ អោយអ្នកប្រើ iOS9 ឡើងទៅ។
2
សម្រាប់កុំព្យូទ័រ
អ្នកអាចទៅកាន់ Browser ណាមួយ បើកគេហទំព័រ ណាមួយ ចុចលើពាក្យ Print រួច បន្ទាប់ចុច លើពាក្យ Print ទៀត វានឹងឲ្យ អ្នករក្សាទុក គេហទំព័រ នោះជា pdf ភា្លម។
នេះជាភាពងាយស្រួលម៉្យាង អាចសម្រួលដល់ការ ចំណាយរបស់អ្នក ហើយអ្នក អាចយក file នោះ ទៅបើកលើ កុំព្យូទ័រ មើលបាន ទៀតផង។

2 comments:

  1. office 2016 product key , buy windows 7 key , windows 7 home premium key generator , windows 7 key store , windows 7 product key , windows 10 pro product key sale , microsoft office visio professional 2007 activation , windows anytime upgrade key for windows 7 home premium , ljT60M

    ReplyDelete
    Replies
    1. windows 10 serial key install , windows 10 serial key number , windows 10 serial keys product key , mcafee antivirus plus 2012 1 year activation key , office 2016 product serial free , windiws7 activation key , windows 7 , office 2013 activation keys , wi8zCi

      office 2013 product key

      windows 10 enterprise key

      vmware workstation 11 to buy

      Delete