របៀប Jailbreak iPhone, iPad និង iPod touch នៅលើ iOS 9.1 ជាមួយនឹង Pangu


Jailbreak ios 9 1 logo

ក្រុមហែកគុក Pangu ទើបតែបញ្ចេញ កម្មវិធីជំនាន់ថ្មីរបស់ខ្លួន ដែលអាច Jailbreak iOS 9.1 បាន។ ដូចនេះ ខាងក្រោមនេះ គឺជារបៀបក្នុងការ Jailbreak សម្រាប់ ឧបករណ៍ដែលមានដំណើរការដោយ iOS 9.1 ដោយប្រើកម្មវិធី Pangu jailbreak។
ចំណុចសំខាន់មួយចំនួនដែលអ្នកត្រូវដឹង មុនពេលអ្នកចង់ធ្វើការ Jailbreak  
  • Pangu jailbreak អាច jailbreak iOS 9.1, iOS 9, iOS 9.0.1, iOS 9.0.2.
  • Pangu jailbreak មិនអាចអនុវត្តន៍ជាមួយ iOS 9.2 and iOS 9.2.1
  • Pangu jailbreak អាចដំណើរការជាឧបករណ៍ 64bit និងប្រើប្រាស់ iOS 9 មានដូចជា
+ iPhone 6s, iPhone 6s Plus, iPhone 6, iPhone 6 Plus, iPhone 5s
     + iPad Pro, iPad Air 2, iPad Air
     + iPad mini 4, iPad mini 3, iPad mini 2
     + iPod touch 6G
  • អ្នកអាចប្រើប្រាស់កុំព្យូទ័រ (Mac ឬ Windows PC) ដើម្បីធ្វើការ Jailbreak
សូមអនុវត្តន៍ តាមជំហាននីមួយៗ ដូចខាងក្រោមនេះ ៖
ជំហានទី១៖ ទាញយកកម្មវិធី Pangu jailbreak ជំនាន់ថ្មីបំផុត សម្រាប់ Mac ឬ Windown នៅត្រង់នេះ Dowload Pangu Jailbreak
ជំហានទី២៖ ភ្ជាប់ iPhone iPad ឬ iPod touch ជាមួយនឹងកុំព្យូទ័រ ដោយប្រើខ្សែ USB។
ជំហានទី៣៖ ចុច Backup នែឧបករណ៍របស់អ្នកដោយប្រើ iTunes ជំនាន់ថ្មីបំផុត។ បន្ទាប់មក អ្នកចុច Backup ហើយបិទ iTune។ ដូចគ្នានេះផងដែរ ចុចបិទ Xcode ប្រសិនបើអ្នកបានបើកវា ។
ជំហានទី៤៖ បិទ Passode នៅក្នុង Settings > Touch ID & Passcode ហើយបិទមុខងារ Find my iPhone នៅក្នុង Setting > iCloud > Find my iPhone និងចុចបើក Airplane ។
ជំហានទី៥៖ ចុចបើក Pangu Jailbreak ដែលអ្នកបានទាញយកនៅក្នុង ជំហានទី១ ។
ចំពោះអ្នកប្រើប្រាស់ Mac : ប្រសិនអ្នកដំឡើងទៅមាន error ហើយនិយាយថា “Pangu9 can’t be opened because it is from an unidentified developer” អ្នកត្រូវ ចុចម៉ៅស្ដាំ នៅលើ icon Pangu9 ហើយចុចនៅលើ Open នៅលើម៉ឺនុយ និងចុចលើនៅប៊ូតុង Open ។
ចំពោះអ្នកប្រើប្រាស់ Windows : សូមចុច បើកកម្មវិធី Pangu ដែលអ្នកបានទាញយក នៅក្នងជំហានទី១ ជាមួយនឹង Administrator។ ដោយចុចម៉ៅស្ដាំ នៅលើ Pangu exe នឹងជ្រើសរើសពាក្យ “Run as Administrator”
ជំហានទី៦៖ រង់ចាំបន្តិច ដើម្បីឲ្យ Pangu ធ្វើការស្វែងរកនូវ ឧបករណ៍របស់អ្នក។ បន្ទាប់មកទៀត សូមចុចនៅលើប៊ូតុង Start ពណ៌ខៀវ ។
ជំហានទី៧៖ ចុចលើប៊ូតុង Already Backup ដើម្បីបន្តការ Jailbreak របស់អ្នក។
ជំហានទី៨៖ នៅអំឡុង 50% វានឹង reboot ឧបករណ៍របស់អ្នក ។
ជំហានទី៩៖ នៅអំឡុង 65% វានឹងសួរអ្នក ដើម្បីឲ្យអ្នកដោះសោឧបករណ៍របស់អ្នក និងបើកមុខងារ AirPlane mode ម្ដងទៀត ។
ជំហានទី១០៖ នៅអំឡុង 75% Pangu នឹងជំរុញឲ្យអ្នកដោះសោរ ឧបករណ៍របស់អ្នក និងធ្វើការបើកកម្មវិធី Pangu។ ចុចបើក Pangu នៅលើ Home screen, ប្រសិនបើអ្នកមិនឃើញមាន កម្មវិធីនេះទេ សូមធ្វើការស្វែងរកនៅក្នុងឧបករណ៍របស់អ្នក “Pangu”។ ក្នុងនោះផងដែរ អ្នកក៏ឃើញមានកម្មវិធីមួយឈ្មោះថា WWDC ប៉ុន្តែ អ្នកមិនចាំបាច់ខ្វាយខ្វល់ជាមួយនឹងវានោះទេ ព្រោះ កម្មវិធី Pangu និង WWDC នេះ នឹងត្រូវបានលុបចោល បន្ទាប់ពីអ្នក Jailbreak បានជោគជ័យ។
ជំហានទី១១៖ បន្ទាប់មកទៀត វានឹងសួរអ្នក ហើយសូមចុចលើពាក្យ Accept ប៊ូតុង នៅលើឧបករណ៍ iOS របស់អ្នក ដើម្បីឲ្យវាអាចដំណើរការជាមួយនឹង Photos app។ បន្ទាប់មកចុចលើ Allow ដែលបានលេចឡើង ដើម្បីឲ្យ Pangu អាចដំណើរការ Photos របស់អ្នកបាន។
ជំហានទី១២៖ សូមរង់ចាំបន្តិច iPhone iPod touch របស់អ្នក នឹងធ្វើការ reboot សារជាថ្មី។
ជំហានទី១៣៖ នៅពេលដំណើរការនេះបានបញ្ចប់ Pangu នឹងបង្ហាញប្រាប់អ្នកថា ឧបករណ៍របស់អ្នក គឺ “Already Jailbreak” ហើយអ្នកនឹងឃើញមាន icon Cydia នៅលើផេកចុចក្រោយនៃ home screen របស់អ្នក។ សូមកុំភ្លេច បើកមុខងារ AirPlane mode មុនពេលចាប់ផ្ដើមបើក Cydia។ Cydia នឹងបង្ហាញអ្នកថា “Preparing filesystem” នៅពេលដែលអ្នកបើកដំណើរការវាជាលើកដំបូង។ វានឹងបាត់ទៅវិញ បន្ទាប់ពីអ្នកដំណើរការរួច និង respring ឧបករណ៍របស់អ្នក។
សូមអានការណែនាំឲ្យបានច្បាស់ មុននឹងអ្នកធ្វើការ Jailbreak ជៀសវៀងមានបញ្ហាផ្សេងៗ ហើយ ភូមិអាយធី  មិនទទួលខុសត្រូវឡើយ ។
សូមទទួលបានជោគជ័យ !!

1 comments:

  1. upgrade key for windows 7 professional , windows 10 activation dns not exist , windows 10 serial keys product key , windows 10 activation cmd , buy office 2010 product key online , windows 10 professional key , windows 7 ultimate sp1 keys , product key of windows 10 home , wlVbDm

    office 2013 product key

    windows 10 enterprise key

    vmware workstation 11 to buy

    ReplyDelete