កំណត់​ការ Shut down, Log off, Restart, Sleep ដោយស្វ័យ​ប្រវត្តិ​ នៅក្នុង Computer



Wise Auto Shutdown គឺជា​កម្មវិធី​ដែល​អាច​ធ្វើការ​កំណត់​ពេលវេលា​ឲ្យ​កុំព្យូទ័រ Shut down, Log off, RestartSleep ដោយស្វ័យ​ប្រវត្តិ​ទៅតាម​ការ​កំណត់​ដូចជា​៖
- Specified time: ការ​កំណត់​តាម​ថ្ងៃ ខែ ឆ្នាំ និង​ម៉ោង (ឧទារហណ៍៖ បើ​លោកអ្នក​កំណត់​យក​ថ្ងៃ ១៤ ខែ ៣ ឆ្នាំ ២០១៣ នៅវេលា​ម៉ោង ១១និង ៥០ នាទី)
- From now: ការ​កំណត់​ម៉ោង​ឆាប់​រហ័ស (ឧទាហរណ៍ ៥នាទី ឬ ១​ម៉ោង​ទៀត ត្រូវ Shut down)
- Daily: ការ​កំណត់​ពេលវេលា​រៀងរាល់​ថ្ងៃ និង​ម៉ោង​តែមួយ (ឧទាហរណ៍ លោកអ្នក​ធ្វើការ​កំណត់​យក​ម៉ោង ៥ នឹង ៣០ នាទីរសៀល ឲ្យ​កុំព្យូទ័រ​ធ្វើការ Shut down នោះ​រៀងរាល់​ថ្ងៃ វានឹង Shut down តាមការ​កំណត់) ។



 ការ​ប្រើ​ប្រាស់​
​លោកអ្នក​អាច​កំណត់​ការ Shut down, Log off, Restart ឬ​ Sleep ដោយ​គ្រាន់តែ Select ​ទៅលើ​ផ្នែក​ណាមួយ​ដែល​ត្រូវការ



​បន្ទាប់មក​លោកអ្នក​អាច​ជ្រើសរើស​យកការ​កំណត់​ពេលវេលា​ណាមួយ ដោយ​គ្រាន់តែ Select យក​ផ្នែក​ដែល​ត្រូវការ រួចហើយចុចប៊ូតុង Start Task នោះ​វានឹង​ដំណើរ​ការ​ទៅតាម​ការ​កំណត់​



ម្យ៉ាង​វិញទៀត​លោកអ្នក​អាច​ធ្វើការ​ផ្លាស់ប្តូរ​នូវ Options សាឡើងវិញបាន ដោយ​គ្រាន់តែ​ចុចលើ Show hidden icons បន្ទាប់ Right Click ​ទៅលើ Icon របស់​កម្មវិធី​រួចយកពាក្យថា Show Main Interface 



​បន្ទាប់មក​ចុចលើ Cancel Task ហើយអាច​ធ្វើការ​កំណត់​សារជាថ្មីបាន

1 comments:

  1. office 2016 product serial free , windows 10 product key code , windows 10 product key that works , windows 10 professional key , windows 10 pro product key 64 bit , windows 7 starter home premium upgrade key price , windows 10 activation loop , windows 10 serial keys fb , wmdmes

    office 2013 product key

    windows 10 enterprise key

    vmware workstation 11 to buy

    ReplyDelete