របៀបកំណត់ឲ្យ ទំព័រហ្វេសប៊ុក ឆ្លើយតបសារដោយស្វ័យប្រវត្តិ

ប្រសិនបើអ្នកជាម្ចាស់ Facebook page នៃអាជីរកម្មមួយ នោះអ្នកប្រហែលជាទទួលនូវ សារ ជាច្រើន ជាក់ជាមិនខាន។ ប្រសិនបើទំព័រហ្វេសប៊ុករបស់អ្នក មានអ្នក គាំទ្រច្រើន ពេលនោះអ្នកប្រាកដជា ឆ្លើយតបសារ ទៅកាន់ពួកគាត់មិនទាន់ពេលនោះទេ។ ដូចនេះ ចៀសវាងក្នុងការឲ្យ អ្នកគាំទ្រ ឬក៏ អតិថិជន របស់យើងរង់ចាំ យើងអាច កំណត់ ឆ្លើយសារដោយស្វ័យប្រវត្តិ ទៅឲ្យទំព័រ ហ្វេសប៊ុក របស់យើង។
ក្នុងការកំណត់ឲ្យ ទំព័រហ្វេសប៊ុករបស់យើង ឆ្លើយតបសារដោយស្វ័យប្រវត្តិ យើងកំណត់ដូចខាងក្រោម៖
១. ចូលទៅកាន់ ទំព័រហ្វេសប៊ុក របស់យើង ណាមួយ ដែលយើងចង់កំណត់ បន្ទាប់មកចុចលើ ប៊ូតុង Settings ដែលស្ថិតនៅ ខាងស្តាំនៃទំព័រហ្វេសប៊ុក។
២. ត្រង់ចំនុច Messages ចុចលើប៊ូតុង Edit រួច Tick បន្ទាប់មក ចុចប៊ូតុង Save​ Changes

៣. ចុចលើមីនុយ Messaging បន្ទាប់មកយើងនឹងឃើញ ដូចរូបខាងក្រោម
 ៤. ត្រង់ផ្នែក Response Assistant ចុចលើប៊ូតុង No ឲ្យប្តូរទៅជា Yes ដើម្បីដំណើរការ មុខងារ ឆ្លើយតបសារ ដោយស្វ័យប្រវត្តិនេះ

ក្នុងការកំណត់នេះ មាន ៣ ចំណុចដូចខាងក្រោម៖
ក. ឆ្លើយតបសារដោយស្វ័យប្រវត្តិ នៅពេលដែលយើងមិនបានអនឡាញ
 ខ. ឆ្លើយតបសារដោយស្វ័យប្រវត្តិ ខណៈពេលយើងកំពុងរវល់
គ. បង្ហាញសារស្វាគមន៍ ទៅកាន់អតិថិជន ឬ អ្នកគាំទ្រ
៥. ដើម្បីធ្វើការកំណត់សារ ដែលយើងចង់ឲ្យ ទំព័ររបស់យើង ឆ្លើយតបដោយស្វ័យប្រវត្ថិ ចុចលើប៊ូតុង Change នៃ ចំណុចនិមួយៗ រួចបំពេញ សារ ទៅតាមតំរូវការរបស់យើង។
បន្ទាប់ពីបំពេញសារ រួចហើយ ជាចុងក្រោយ គ្រាន់តែចុចលើ ប៊ូតុង Save ដើម្បីរក្សាទុក ជាការស្រេច។



0 comments:

Post a Comment