របៀប Boot ដាក់ Windows បាន​ច្រើន​ចូល​ក្នុង Flash USB តែមួយ!

ជាធម្មតា យើងធ្វើការ Boot ប្រព័ន្ធប្រតិបត្តិការ តែមួយទេ ចូលទៅក្នុង Flash USB តែមានកម្មវិធី មួយចំនួន អាចឲ្យយើង Boot ប្រព័ន្ធប្រតិបត្តិការ ច្រើន នៅក្នុង Flash USB តែមួយបាន ហើយពេលយើង យកទៅដំឡើង លើកុំព្យូទ័រ មានភាព ងាយស្រួល យើងអាចជ្រើសរើស ប្រព័ន្ធប្រតិបត្តិការ ណាក៏បាន ដែលយើងដំឡើង បានភ្លាមៗ។


ហើយការ Boot ដាក់ Flash ឲ្យបានច្រើនបែបនេះ គឺអាស្រ័យ លើទំហំ Flash របស់យើង ដូចនេះយល់ដឹង ពីចំណេះដឹងនេះ ក៏ល្អដែរ អ្នកអាច Boot ពីលើ Flash ដែលមានប្រព័ន្ធ ប្រតិបត្តិការក្នុង នោះបាន។
របៀបធ្វើការ Boot ដំបូង ចំពោះ Windows ទី 1  
  • ដោនឡូដ WinSetupFromUSB ដោយ ចុចត្រង់នេះ ពេលចូល ទៅដល់ អូសចុះក្រោម បន្តិចនឹងឃើញ ប៊ូតុង Download
  • ដោនឡូដរួច បើកកម្មវិធីដែលបានដោនឡូដនោះ
  • បន្ទាប់ដោត Flash ចូលកុំព្យូទ័រ
  • ចាំដល់កម្មវិធីនោះ ស្គាល់ Flash របស់អ្នកសិន តែបើនៅមិន ទាន់លោត ចេញប្រាប់ថា ស្គាល់ Flash ទេ អ្នកអាច ចុចប៊ូតុង Refresh
  • រួចធីកលើ Auto format it with FBinst និង FAT32
  •  

  • ចុចលើ Advanced options
  • ធីកបន្តទៀត Custom menu names for vista/7/8/Server Source រួចចាកចេញពី Advanced options
  •  

  • ត្រលប់មកធីកលើ Windows Vista/7/8/10/Server 2008/2012 based ISO បន្ទាប់ចុចលើ ប៊ូតុងចុចៗ 3 នៅគៀននោះ ដើម្បីរើសយក file ISO មក Boot ចូល Flash
  •  

  • បន្ទាប់ចុចប៊ូតុង GO បន្តទៀតចុចប៊ូតុង Yes
  • ចេញផ្ទាំងមួយទៀត ចុចប៊ូតុង Yes ទៀត
  • រួចចេញផ្ទាំងប្តូរឈ្មោះ ចាំពេលដូរឈ្មោះរួច ឬមិនប្តូរ បន្តចុច OK
  • ចាំប៉ុន្មាននាទី រួចបញ្ចប់ចុច OK

  • ចាកចេញពីកម្មវិធីជាការស្រេច
របៀបដាក់ Boot ទី 2
  • បើកកម្មវិធីដដែល
  • ដោត Flash ដដែល
  • ចូលទៅកាន់ Advanced options រួចស្វែងរក Custom menu names for vista/7/8/10/Server Source ប្រាកដថា បានធីក
  • ដោះធីកត្រង់ Auto format with FBinst
  • ចាប់ផ្តើម Boot file ISO ផ្សេងមួយទៀត តាមរបៀប ខាងលើ បន្ទាប់ចុច GO
  • ពេលបញ្ចប់រួចរាល់ចុច OK

0 comments:

Post a Comment