ពេលទិញកង់ឡាន លោកអ្នកគួរចេះមើលលេខសំបករបស់វា ចៀសវាងអ្នកលក់ស៊ីខ្សែលើ!
លេខសំបកកង់រថយន្តអាចពន្យល់ប្រាប់អ្នកអំពីគោលបំណងរបស់សំបកនោះ
ថាតើអាចមានសមត្ថភាពទ្រទម្ងន់បានប៉ុន្មាន
និងមានកម្រិតល្បឿនប៉ុនា្មន។ ហេតុដូច្នេះហើយ
ប្រសិនបើលោកអ្នកទិញកង់រថយន្ត លោកអ្នកគួរចេះមើលលេខសំបក
ចៀសវាងគេហុចសំបកកង់ដែលមានសមត្ថភាពខ្សោយ តែតម្លៃថ្លៃហួសប្រមាណ។ ឧទាហរណ៍ថា លោកអ្នកទិញសំបកកង់មានលេខ P215/65R17 95H៖
- អក្សរដើមគេនៃសំបកកង់គឺមានន័យថា
P=កង់រថយន្តដឹកអ្នកដំណើរ
T=កង់រថយន្តកាំមីញ៉ុងធំៗ
- លេខ ៣ ខ្ទង់ (215) គឺជាទទឹងកង់គិតជាមិល្លីម៉ែត្រ។
- លេខ ២ ខ្ទង់ (65) គឺជាសមាមាត្ររបស់កង់ ដែលគេធៀបកម្ពស់ទៅនឹងទទឹងរបស់សំបកកង់នោះ។ លេខ ៦៥ ក្នុងនេះមានន័យថា វាមានកម្ពស់ ៦៥% ធៀបនឹងទទឹងសំបកកង់។
- អក្សរ (R) តំណាងឱ្យពាក្យ Radial មានន័យថាវាបង្កប់ខ្សែភ្លើងនៅបាតសំបកកង់ ដែលធ្វើឱ្យការរត់លើថ្នល់ នឹងល្អ មាំ និងមានសុវត្ថិភាព។
- លេខ (17) គឺជាអង្កត់ផ្ចិតកង់ ដែលវាស់ចាក់ត្រង់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃសំបកកង់។
- លេខ (95) គឺជាសន្ទស្សន៍នៃការទ្រទម្ងន់ មានន័យថា តើត្រូវសប់ប៉ុន្មានគីឡូខ្យល់ទើបអាចទ្រទម្ងន់រថយន្តបានល្អ ដូច្នេះលេខ 95 មានន័យថាត្រូវសប់ ០,០៩៥ គីឡូ/សង់ទីម៉ែត្រការ៉េ (Kg/cm2) ខ្យល់។ ៩៥ នេះក៏មានន័យថាដែរកង់មួយអាចទ្រទម្ងន់អតិបរមា ៧០០ គីឡូក្រាម ហើយកង់បួន អាចទ្របាន ២៨០០ គីឡូក្រាម។
- អក្សរ (H) តំណាងឱ្យសមត្ថភាពល្បឿនបើកបរលើសំបកកង់នេះ។
* H=២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង
* M=១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង
* N=១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង=កង់សាគួ
* P= ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង
* Q=១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង=កង់សម្រាប់ខែធ្លាក់ទឹកកក
* R=១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង=កង់ឡានកាំមីញ៉ុងធំៗ
* S=១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង=ឡានធម្មតា និងឡាន ១២ កៅអី
* T=១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង=ឡានធម្មតា និងឡាន ១២ កៅអី
* U=២០០ គីឡូម៉ែត្រក្នុងមួយម៉ោង=ឡានប្រណាំង
* V= ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង=ឡានល្បឿនលឿនជាងឡានប្រណាំង
* W=២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង=ឡានល្បឿនផុតលេខ
* Y=៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង=ឡានល្បឿនផុតលេខ
* ZR=២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង=ឡានតូចធំទូទៅ
លេខដែលអាចប្រើបានទូទៅសម្រាប់រថយន្តទាំងធំទាំងតូចគឺ R15៕

0 comments:
Post a Comment