ងាយៗ ដើម្បី​ធ្វើឲ្យ​ការ៉ូ​ផ្ទះ នៅតែ​ភ្លឺ​ចែង​ចាំង

១. ម្សៅ​ដុត​នំ​
​ប្រសិនបើ​ការ៉ូ​ផ្ទះ​របស់​អ្នក មាន​ជាប់​ស្នាម​ប្រឡាក់​ច្រើន អ្នក​អាច​សាកល្បង​ប្រើ​ម្សៅ​ដុត​នំ ដើម្បី​លាង​សម្អាត​បាន ធានា វា​នឹង​ភ្លឺ​ចែង​ចាំ​ជា​ថ្មី​ម្តងទៀត​។ អ្នក​អាច​យក​ម្សៅ​ដុត​នំ ទៅ​លាយ​នឹង​ទឹ​កក្តៅ ឲ្យក្លាយ​ជា​ល្បាយ​ខាប់ៗ​ខ្លាំង​។ បន្ទាប់មក យក​ច្រាស់​ទៅ​ជ្រលក់​យក​ល្បាយ​នេះ រួច​យក​ទៅ​ដុស​លើ​ការ៉ូ ដែល​មាន​ស្នាម​ប្រឡាក់​ខ្លាំង​។ បន្ទាប់មក ទុក​វា​ចោល ១០ នាទី ទើប​លាង និង​ជូត​សម្អាត​ជា​ក្រោយ​។ អ្នក​អាច​ធ្វើ​បែប​នេះ​ម្តងទៀត បើសិន​គិតថា វា​នៅ​មិនទាន់​ស្អាត​ល្អ​។​
២. ទឹក​ខ្មេះ​
​ចូ​រលាយ​ទឹកខ្មេះ ជាមួយ​នឹង​ទឹក រួច​យក​ទៅ​ជូត​ការ៉ូ​ផ្ទះ​។ ទឹក​ខ្មេះ អាច​កាត់ និង​កម្ចាត់​ស្នាម​ប្រឡាក់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕

0 comments:

Post a Comment