អ្នក​ប្រើ iPhone, iPad ដំនើរ​ការ iOS10 ដែល Jailbreak រួច ជួប​បញ្ហា​គួរ​តែ​អាប់ដេត Tweak មួយនេះ!

ប្រសិនបើគ្មាន Tweak នេះ ដំឡើងលើ iDevices ដែលបាន Jailbreak របស់អ្នកទេ អ្នកនឹងជួប បញ្ហាច្រើន ដូចជាគាំងជាប់ សញ្ញាផ្លៃប៉ោម និងត្រូវដំឡើង សាជាថ្មី តែបើ iDevices របស់អ្នក បានដំឡើង Tweak នេះរួច វាពិតជាជួយ បានច្រើនពេល ដែលគាំងភ្លាម វានឹង លោតចូល Safe Mode ដើម្បីឲ្យ អ្នកធ្វើការ Restart ម៉ាស៊ីនម្តង ទៀត ឬទៅ ដោះស្រាយ បញ្ហាភា្លមបាន ដោយខ្លួនឯង។
Saurik ទើបធ្វើការអាប់ដេតទៅលើ Tweak នេះ ដែលមានឈ្មោះ Substrate Safe Mode ជា Tweak ជួយសម្រួលដល់ iDevices ដែលបាន Jailbreak រួច មានសុវត្ថិភាព មិនងាយ គាំងពេលដំឡើង Tweak ផ្សេងៗ ដែលមានបញ្ហា។ បន្ទាប់ពី Yalu Jailbreak បញ្ចេញនូវ កម្មវិធីសម្រាប់ឲ្យអ្នក ប្រើប្រាស់ iOS10 ធ្វើការ Jailbreak រួចនោះ មានអ្នកប្រើប្រាស់ ច្រើន ជួបបញ្ហាពេលដំឡើង Tweak ផ្សេងៗ ធ្វើឲ្យគាំង និងដំនើរការ មិនរលូន ដូចនេះ ក្នុងតួនាទីជា អ្នកការពារមិន ឲ្យគាំង Substrate Safe Mode បានអាប់ដេត ជួយសម្រួល ដល់អ្នក ប្រើប្រាស់ ដោះស្រាយបញ្ហា ដែលកើត មាននោះ។
សម្រាប់មិត្តអ្នកអាន ដែលកំពុង ប្រើប្រាស់ iDevices បាន Jailbreak រួច ជួបបញ្ហាទាំងនេះ គួរតែអាប់ដេត ជាបន្ទាន់ ដើម្បីធ្វើឲ្យការ ប្រើប្រាស់របស់អ្នក កាន់តែ មានសុវត្ថិភាព និងមិន ធ្វើឲ្យគាំង ឬបាត់ឯកសារ សំខាន់ៗរបស់អ្នក នៅលើឧបករណ៍ របស់អ្នក។

0 comments:

Post a Comment