ផ្លាស់ប្តូរ Lockscreen របស់អ្នក អោយកាន់តែមានប្រយោជន៍ជាងមុន ជាមួយ Tweak Lockinfo 7
ផ្ទៃអេក្រង់ដោះសោររបស់ iOS ដូចជាសាមញ្ញាពេកបន្តិចហើយ ព្រោះអីវាមិនសូវមានអ្វីបង្ហាញច្រើន ក្រៅពីម៉ោង និងដំណឹងផ្សេងៗបន្តិចបន្តួចប៉ុណ្ណោះ ខុសពីផ្ទៃអេក្រង់ដោះសោររបស់ Android ដែលវាមានអ្វីបង្ហាញច្រើន។ លើកនេះ យើងសូមណែនាំនូវ Tweak មួយដែលវាអាចបន្ថែមនូវព៌តមាន, អាកាសធាតុ, ព្រឹត្តិការណ៍ផ្សេងៗ រួមជាមួយនឹង Contact ផងដែរ។
Lockinfo 7 គឺជា Tweak ដែលមានអត្ថប្រយោជន៍ល្អមួយ សម្រាប់ផ្លាស់ប្តូរផ្ទៃអេក្រង់ដោះសោររបស់អ្នក ពីលក្ខណៈសាមញ្ញ អោយមានសភាពស្អាត និងពោរពេញទៅដោយរបស់មានប្រយោជន៍។ សម្រាប់អ្នកដែលមមាញឹកក្នុងមុខជំនួញ រឺក៏ត្រូវបំពេញកិច្ចការងារច្រើន អ្នកគួរតែសាកល្បងប្រើប្រាស់ Tweak មួយនេះ ព្រោះអីរាល់ព៌តមានសំខាន់ៗផ្សេងៗ និងបង្ហាញជូនដោយផ្ទាល់នៅលើផ្ទៃ អេក្រង់ដោះសោរតែម្តង។ អ្វីដែលអាចនឹងបង្ហាញនៅលើផ្ទៃអេក្រង់ដោះសោរនេះ មានដូចជា អាកាសធាតុ, Contact, Event, Reminder, Stocks, អ៊ីម៉ែល ជាដើម។ អ្វីដែលពិសេសនោះគឺយើងអាចបើកសោរ រឺក៏អ៊ីម៉ែល ហើយអាចឆ្លើយតបដោយផ្ទាល់តែម្តង ប៉ុន្តែយើងត្រូវតម្លើង Tweak ឈ្មោះថា BiteSMS សិន។
តម្រូវការ
- iPhone, iPad និង iPod Touch ដែលដំណើរការដោយ iOS 7 ឡើងទៅ
- iDevice របស់អ្នក ត្រូវតែបាន Jailbreak រួចហើយ
- វាអាចប្រឆាំងជាមួយនឹង Tweak ណាដែលទាក់ទងទៅនឹង Lockscreen។ យល់ល្អអ្នកគួរតែលុប Tweak ទាំងនោះចោលសិន សឹមប្រើប្រាស់ Lockinfo 7។
របៀបតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia > manage > source > edit > add > វាយពាក្យ”repo.biteyourapple.net” និងចុច Add
- ចូលទៅក្នុងក្រឡោនស្វែងរកក្នុងកម្មវិធី Cydia រួចវាយពាក្យ “ Lockinfo 7” និងតម្លើងជាការស្រេច។
- ដើម្បីធ្វើការផ្លាស់ប្តូរ អ្វីផ្សេងៗ សូមចូលទៅកាន់ Setting > Lcok info។ នៅក្នុងនោះ យើងអាចផ្លាស់ប្តូរអ្វីជាច្រើន ទៅតាមចំណង់ចំណូលចិត្តយើង ដូចជា Appearance, Screen Diming ជាដើម។
Tweak មួយនេះ នៅមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយទេ ពោលវាអាចនឹងគាំងមួយដងមួយកាល។ ហើយក៏សូមរំលឹកម្តងទៀតដែរថា វាអាចនឹងប្រឆាំងគ្នាជាមួយនឹង Tweak ណាដែលទាក់ទងទៅនឹងផ្ទៃចាក់សោរអក្រង់។ ដូច្នេះសូមលុប Tweak ទាំងនោះចោល ចៀសវាងមានបញ្ហាផ្សេងៗ។


